ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា, លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាជនហ្វីលីពីន ជាង៧០០០នាក់ កំពុងធ្វើការនៅម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ប្រជាជនហ្វីលីពីន គឺជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ បន្ថែមទៀត។…
Author: nmtv
ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរជាដៃគូឥតងាករេជាមួយកម្ពុជា បើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យ
ភ្នំពេញ)៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរជាដៃគូឥតងាករេ ជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ ហើយត្រៀមខ្លួនដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន
ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីទៅកាន់ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគីជាមួយ លោកប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន…
ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោក ម៉ាកុស ជេអ និងជំទាវទី១ របស់ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ…
