ថាហើយថា រោងចក្រផលិតបារីបង្កប់ខ្លួនគ្មានផ្លាកយីហោមួយកន្លែងនៅស្រុកកណ្តាលស្ទឹង កំពុងបំពុលបរិស្ថាន និងប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ស្នើសុំអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ


ថាហើយថា រោងចក្រផលិតបារីបង្កប់ខ្លួនគ្មានផ្លាកយីហោមួយកន្លែងនៅស្រុកកណ្តាលស្ទឹង កំពុងបំពុលបរិស្ថាន និងប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ស្នើសុំអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ
(ខេត្តកណ្តាល)ប្រជាពលរដ្ឋរស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិងកំពុងទទូចស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងរោងចក្រផលិតបារីមួយកន្លែង ដែលកំពុងលួចលាក់ដំណើរការដោយគ្មានច្បាប់អនុញ្ញាត និងបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។

តាមការរាយការណ៍ពីប្រជាពលរដ្ឋ ទីតាំងរោងចក្រនេះមានលក្ខណៈ បង្កប់ខ្លួនដោយគ្មានការដាក់ផ្លាកយីហោសម្គាល់ត្រឹមត្រូវតាមច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម នោះទេ។ សកម្មភាពផលិតកម្មប្រចាំថ្ងៃបានភាយចេញនូវក្លិនឈួលខ្លាំង បង្កការរំខានដល់ការរស់នៅ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។


ជុំវិញករណីនេះ មហាជនបានដាក់ការងឿងឆ្ងល់ និងសំណូមពរឱ្យមានការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន ថាតើហេតុអ្វីបានជារោងចក្របង្កប់ខ្លួនដ៏ធំមួយនេះ អាចដំណើរការបានដោយរលូន ហាក់ដូចជាមាន អាថ៌កំបាំង ឬការធ្វេសប្រហែសក្នុងការត្រួតពិនិត្យ ពីសំណាក់មន្ត្រីជំនាញ

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនេះ ប្រជាពលរដ្ឋសូមគោរពស្នើសុំអន្តរាគមន៍ពី

រដ្ឋបាលខេត្តកណ្តាលក្រោមការដឹកនាំរបស់លោកគួចចំរើន អភិបាលនៃខណៈអភិបាលខេត្តកណ្ដាល និងលោកអ៊ួចសាវឿនអភិបាលស្រុកកណ្ដាលស្ទឹងមេត្តាចាត់វិធានការក្តៅចុះត្រួតពិនិត្យទីតាំងជាក់ស្តែង។

លោកហែមវណ្ណ ឌី ប្រធានក្រសួងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យលើអាជ្ញាបណ្ណ និងលក្ខណៈបច្ចេកទេសនៃរោងចក្រ ស្របតាម បទបញ្ញត្តិស្តីពីសុវត្ថិភាពឧស្សាហកម្ម។

ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែតក្រសួងមន្ទីរបរិស្ថាន ដាក់មន្ត្រីចុះវាស់វែងកម្រិតខ្យល់ និងផលប៉ះពាល់បរិស្ថាន ដែលភាយចេញពីសង្វាក់ផលិតកម្ម។
ក្រសួងមន្ទីរសុខាភិបាលវាយតម្លៃលើផលប៉ះពាល់សុខភាពសាធារណៈ និងពិនិត្យលើ ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នពាក់ព័ន្ធនឹងមិនមើលរំលងបញ្ហានេះឡើយ ដើម្បីធានាបាននូវការអនុវត្តច្បាប់ឱ្យមានតម្លាភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *