ម៉ូតូអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន ៧០០គ្រឿង ក្នុងចំណោម១ពាន់គ្រឿង បានបញ្ជូនដល់ដៃទ័ព និងអង្គភាពទ័ពជួរមុខ, ៣០០គ្រឿងនឹងបញ្ជូនបន្តនៅចុងខែកញ្ញានេះ

ភ្នំពេញ)៖ មកដល់ដើមខែកញ្ញានេះ ម៉ូតូជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៧០០គ្រឿង ក្នុងចំណោម ១ពាន់គ្រឿង ត្រូវបានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពជួរមុខ។ ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់ រាជ រដ្ឋា ភិបាល កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ។…

អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះពិនិត្យ និងរកច្រកបង្ហូរទឹកកុំឱ្យលិចលើផ្លូវជាតិលេខ៤ ជិតស្ពានអាកាសចោមចៅ និងបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹក ដើម្បីរកច្រកបង្ហូរទឹក កុំអោយលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួន ដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគ ២-៣ថ្ងៃកន្លងមកនេះ ។ បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣ កញ្ញា យ៉ាងពេញទំហឹងធ្វើឲ្យតំបន់មួយចំនួនត្រូវជន់លិច…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនា សហការី យុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ពេជ សោភ័ន លោកឪពុកបង្កើតរបស់លោកជំទាវបណ្ឌិត និងសហការី យុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត និងលោកឪពុក បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃនៅវត្ដឧណ្ណាលោម…

    ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ចូលរួមឥឡូវនេះដើម្បីជួយសង្គ្រោះបងប្អូនមិត្តភក្កិឬមនុស្សជាទីស្រឡាញ់របស់អ្នកដែលត្រូវការឈាមជាបន្ទាន់បន្ទាន់។ ចូលគ្រុប👉https://t.me/+G2F6_w6bnFs4NmU1…

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អំណោយដល់គ្រួសារកូនភ្លោះ៣ គ្រួសារទី៤២៧

កណ្តាល)៖ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៧ មានលំនៅឋានក្នុងភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។   អំណោយដ៏សប្បុរសនេះរួមមាន៖ ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។   នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន…

កម្ពុជា-ថៃ ពិភាក្សាលើបញ្ហាយុទ្ធជន១៨នាក់ ដើម្បីឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន

កោះកុង)៖ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងផុសផុល ជាពិសេសបានពិភាក្សាលើទាហានខ្មែរដែលត្រូវបានទាហានថៃចាប់ខ្លួន និងដំណោះស្រាយឈានឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។   លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កិច្ចប្រជុំនេះបានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី…

កម្ពុជា-ថៃ ឯកភាពគ្នាដោះស្រាយបាតុភាព នៅតាមព្រំដែនដោយសន្តិវិធី 

ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមព្រំដែនដោយសន្តិវិធី។   កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា រីឯភាគីថៃ ដឹកនាំដោយលោក…

កិច្ចប្រជុំ GBC: កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន

កោះកុង)៖ ក្នុងកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។   កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។   ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង

ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។   សូមជំរាបថា ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០…