ស្វាយរៀង ៖ អង្ករចំនួន៤តោន ២០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី ត្រូវបានឯកឧត្តម ហង់ ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា នាំមកយកទៅប្រគេនដល់ព្រះសង្ឃចំនួន១៤វត្ត ក្នុងឪកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅខេត្តស្វាយរៀង រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្ត និងព្រះវិសុទ្ធិញ្ញាណ មុំ យយ…
Author: nmtv
ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ នៅក្នុងឃុំអង្គរអង្គ ស្រុកពាមរ ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ចំណាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ និងឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង រួមមាន៖ ១-វត្តសុវណ្ណឧស្យាន ២-វត្តសុវណ្ណសាមគ្គី ៣-វត្តទួលសំពៅមាស និងបាននាំយកទេយ្យទាន ជាគ្រឿងឧបភោគ…
កម្ពុជា បដិសេធការចោទប្រកាន់របស់ថៃដោយគ្មានមូលដ្ឋានថា កម្ពុជាដាក់មីនតាមបណ្ដោយព្រំដែន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញ ទៅមក។…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ…
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ស្នើបារាំងជំរុញឱ្យភាគីថៃមានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញ ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ប្រទេសបារាំងជួយជំរុញឱ្យភាគីថៃ មានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញពាក់ព័ន្ធនឹងវិវាទព្រំដែនប្រទេសទាំងពីរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ…
សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងឮត្រាចាយ៉ា បានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងពីថ្ងៃទី២៤ ខែកក្កដា…
កម្មករកាត់ដេរ អរគុណរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការគិតគូរដំឡើងប្រាក់ឈ្នួលបន្តថែមទៀត
ខណៈលទ្ធផលប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតវិស័យកាត់ដេរត្រូវបានប្រកាសជាផ្លូវការ ដែលបានសម្រេចដំឡើងចំនួន ២ដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៦ខាងមុខ។ កម្មករ កម្មការិនី បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែគិតគូរ និងយោគយល់ជានិច្ចក្នុងការដំឡើងប្រាក់ឈ្នួលនេះ បើទោះបីជាការដំឡើងក្នុងចំនួនមិនសមបំណង ប៉ុន្តែមើលឃើញថា កើនឡើងជារៀងរាល់ឆ្នាំ។ លោក ដិប សុភា កម្មកររោងចក្រ ហ៊ី លីតូ ផ្នែកជាងម៉ាស៊ីន ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះលោកធ្វើការងារក្នុងវិស័យរោងចក្របានរយៈពេល១៥ឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ប្រាក់ឈ្នួលអប្បបរមាពិតជាមានការដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់ ដោយសារការចូលធ្វើការងារដំបូង…
ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង
ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌតាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបន្តរស់នៅក្នុងជំរុំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្តជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស ពោលគឺជីវិតមនុស្សច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះកុំឱ្យស្លាប់ និងរងរបួស ក៏ដូចជាទប់កុំឱ្យមានជនភៀសសឹកកើនឡើងថែមទៀត។ នៅលើវិស័យសេដ្ឋកិច្ច ការចំណាយដ៏មហាសាលទៅលើសព្វាវុធ គ្រាប់រំសេវ និងយោធោបករណ៍គ្រប់ប្រភេទសម្រាប់បាញ់ប្រហារដាក់គ្នា ក៏ត្រូវបានបញ្ចៀស។ ការជួបជុំនៅតាមទីអារាមក្តី ឬតាមគេហដ្ឋាន និងរមណីយដ្ឋាននានាក្តី នៅតែអាចប្រព្រឹត្តិទៅជាធម្មតា បើទោះបីជាចិត្តមិនទាន់ស្ងប់ ដោយសារតែបញ្ហាប្រឈមនៅមិនទាន់ត្រូវបានដោះស្រាយក្តី។ សង្គ្រាមការទូត…
ឯកឧត្តម Wang Yi៖ កម្ពុជា និងថៃ គឺជាអ្នកជិតខាងល្អហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ ខណៈបេសកជនពិសេសរបស់ចិនកំពុងបំពេញបេសកកម្មសម្របសម្រួល
ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា កម្ពុជា និងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ ខណៈបេសកជនពិសេសរបស់ចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ចំពោះវិវាទព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តម វ៉ាង យី (Wang Yi) បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន រដ្ឋធានីប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន…
អបអរសាទរ! ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល…
