ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមព្រំដែនដោយសន្តិវិធី។ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា រីឯភាគីថៃ ដឹកនាំដោយលោក…
Author: nmtv
កិច្ចប្រជុំ GBC: កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន
កោះកុង)៖ ក្នុងកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។ សូមជំរាបថា ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០…
ក្រសួងការងារ អំពាវនាវឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់កម្មករ អ្នកផ្តល់សេវាកម្ម និងម្ចាស់អាជីវកម្មក្នុងរដូវកាលភ្ជុំបិណ្ឌ ដែលនឹងមមាញឹកនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្ត
ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់បងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនបើមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះបើយោតាមសេចក្តីអំពាវនាវ និងជូនព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ។ ក្នុងសេចក្ដីអំពាវនាវដែលចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេសភាគច្រើន នឹងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម…
សាស្ដ្រាចារ្យបណ្ឌិតម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា ជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីគម្រោងបើកមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរពង្រីកខ្លួនបង្កើនសមត្ថភាព
ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានសម្លឹងឃើញឱកាសនៅក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរូបវិទ្យា តាមរយៈការបើកមន្ទីរពិសោធន៍ ដើម្បីឲ្យយុវជន និងនិស្សិតកម្ពុជាពង្រីកខ្លួន និងបង្កើនសមត្ថភាពបន្ថែម។ ការលើកឡើងនេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS…
អ្នកនាំពាក្យអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្ដល់អារម្មណ៍ប្លែក អស្ចារ្យ និងរំភើបដល់អ្នកធ្វើដំណើរ ខណៈការចំណាយសាងសង់កើនដល់ជាង ២ពាន់លានដុល្លារ
កណ្ដាល)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេសដោយផ្ដល់នូវអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប ដល់អ្នកធ្វើដំណើរគ្រប់រូប ពេលចូលមកដល់អាកាសយានដ្ឋាននេះ។ បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់អាកាសយានដ្ឋាននេះកើនឡើងលើសការគ្រោងទុក ដែលតាមគម្រោងប៉ាន់ស្មានចំណាយប្រមាណ ១៥០០លានដុល្លារ ប៉ុន្តែការសាងសង់ជាក់ស្តែងមកដល់ពេលនេះ ការចំណាយប្រហែលជាង ២ពាន់លានដុល្លារហើយ។ ការលើកឡើងបែបនេះរបស់លោក ស៉ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងឱកាសដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរ។…
ប្រជាពលរដ្ឋបង្ហាញក្ដីរំភើប ចំពោះវត្ដមានអាកាសយានដ្ឋានអន្តរជាតិតេជោ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតសមិទ្ធផលប្រវត្ដិសាស្ដ្រជូនជាតិ
ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ២០០០លានដុល្លារអាមេរិក ជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ។ ក្នុងឱកាសបើកដំណើរការនេះ ប្រជាពលរដ្ឋដែលបានចូលមកទស្សនា និងអ្នកដែលត្រូវហោះហើរទៅក្រៅប្រទេស សុទ្ធសឹងតែបង្ហាញនូវទឹកមុខសប្បាយរីករាយ និងក្ដីរំភើបចំពោះវត្ដមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលភាពទំនើបប្រឌិត និងធំទូលាយ ជាមួយនឹងរចនាបទបែបខ្មែរដ៏ស្រស់ស្អាត។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាវរធិបតី…
សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្នាដៃដ៏ធំ និងមោទនភាពថ្មីរបស់កម្ពុជា ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។ សម្តេចបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់…
ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធានាធិបតីហ្វីលីពីន បានសន្យាថានឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។ បើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្ដេចតេជោ ហ៊ុន សែន…
