ក្រសួងការងារ អំពាវនាវឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់កម្មករ អ្នកផ្តល់សេវាកម្ម និងម្ចាស់អាជីវកម្មក្នុងរដូវកាលភ្ជុំបិណ្ឌ ដែលនឹងមមាញឹកនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្ត

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់បងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនបើមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះបើយោតាមសេចក្តីអំពាវនាវ និងជូនព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ។   ក្នុងសេចក្ដីអំពាវនាវដែលចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេសភាគច្រើន នឹងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម…

សាស្ដ្រាចារ្យបណ្ឌិតម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា ជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីគម្រោងបើកមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរពង្រីកខ្លួនបង្កើនសមត្ថភាព

ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានសម្លឹងឃើញឱកាសនៅក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរូបវិទ្យា តាមរយៈការបើកមន្ទីរពិសោធន៍ ដើម្បីឲ្យយុវជន និងនិស្សិតកម្ពុជាពង្រីកខ្លួន និងបង្កើនសមត្ថភាពបន្ថែម។   ការលើកឡើងនេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS…

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្ដល់អារម្មណ៍ប្លែក អស្ចារ្យ និងរំភើបដល់អ្នកធ្វើដំណើរ ខណៈការចំណាយសាងសង់កើនដល់ជាង ២ពាន់លានដុល្លារ

កណ្ដាល)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេសដោយផ្ដល់នូវអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប ដល់អ្នកធ្វើដំណើរគ្រប់រូប ពេលចូលមកដល់អាកាសយានដ្ឋាននេះ។   បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់អាកាសយានដ្ឋាននេះកើនឡើងលើសការគ្រោងទុក ដែលតាមគម្រោងប៉ាន់ស្មានចំណាយប្រមាណ ១៥០០លានដុល្លារ ប៉ុន្តែការសាងសង់ជាក់ស្តែងមកដល់ពេលនេះ ការចំណាយប្រហែលជាង ២ពាន់លានដុល្លារហើយ។   ការលើកឡើងបែបនេះរបស់លោក ស៉ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងឱកាសដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរ។…

ប្រជាពលរដ្ឋបង្ហាញក្ដីរំភើប ចំពោះវត្ដមានអាកាសយានដ្ឋានអន្តរជាតិតេជោ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតសមិទ្ធផលប្រវត្ដិសាស្ដ្រជូនជាតិ

ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ២០០០លានដុល្លារអាមេរិក ជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ។   ក្នុងឱកាសបើកដំណើរការនេះ ប្រជាពលរដ្ឋដែលបានចូលមកទស្សនា និងអ្នកដែលត្រូវហោះហើរទៅក្រៅប្រទេស សុទ្ធសឹងតែបង្ហាញនូវទឹកមុខសប្បាយរីករាយ និងក្ដីរំភើបចំពោះវត្ដមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលភាពទំនើបប្រឌិត និងធំទូលាយ ជាមួយនឹងរចនាបទបែបខ្មែរដ៏ស្រស់ស្អាត។   ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាវរធិបតី…

សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្នាដៃដ៏ធំ និងមោទនភាពថ្មីរបស់កម្ពុជា ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។   សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។   សម្តេចបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់…

ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធានាធិបតីហ្វីលីពីន បានសន្យាថានឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។   បើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្ដេចតេជោ ហ៊ុន សែន…

ប្រធានាធិបតីហ្វីលីពីន៖ ប្រជាជនហ្វីលីពីនជាង ៧០០០នាក់ កំពុងធ្វើការ និងរស់នៅកម្ពុជា ដែលជាស្ពានផ្សារភ្ជាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា, លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាជនហ្វីលីពីន ជាង៧០០០នាក់ កំពុងធ្វើការនៅម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ប្រជាជនហ្វីលីពីន គឺជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ បន្ថែមទៀត។…

ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរជាដៃគូឥតងាករេជាមួយកម្ពុជា បើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យ

ភ្នំពេញ)៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរជាដៃគូឥតងាករេ ជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។   ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ ហើយត្រៀមខ្លួនដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន

ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីទៅកាន់ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។   ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគីជាមួយ លោកប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន…

ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។   លោក ម៉ាកុស ជេអ និងជំទាវទី១ របស់ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ…