
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ចំណាត់ការលើមន្រ្តីនគរបាលរូបនេះ បានធ្វើឡើង ក្រោយលោកជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញហាមឃាត់ពីថៃ ហើយដែលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលថ្មីៗនេះ៕

