
ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការណ៍ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជួយអភិវឌ្ឍសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺមានន័យថា ក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជន និងការងារនិវត្តជនផងដែរ
ការណ៍នេះ គឺជារូបភាពនៃការបង្កលក្ខណៈឱ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជន និងនិវត្តជន ស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូ ដែលជាកត្តាសំខាន់មួយនៅក្នុងអភិបាលកិច្ចល្អ
ទី១២៖ នៅតាមក្រសួងស្ថាប័ន និងនិវត្តជនកម្ពុជា ឱ្យបានឆាប់រហ័សស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន
ទី១៣៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ៖ ទី១) ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២) ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣) ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ
ទី១៤៖ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និង ការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយរបស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់
ទី១៥៖ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជននៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក៕

