
ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
Posted on October 14, 2025 Authorsornrun Comment(0)
នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទជាអ្នកមានសិទ្ធិអំណាច បេីកដៃឲ្យក្រុមឈ្មួញ សម្រុកដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយឆ្លងដែនទៅសស្រុកយួនយ៉ាងគំហុក…
14/10/2025
(ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
ការដែល ពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញ គេចពន្ធ័ជាច្រើនប្រភេទឆ្លងដែនទៅស្រុកយួន តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែនទៅស្រុកយួន បានយ៉ាងសុខស្រួលបំផុត ដោយឡែក សមត្ថកិច្ចពាក់ពន្ធ័ មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡេីយ។
ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដឹកជញដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុចភូមិកណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តយួន ចាំសាងទំនិញដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុក រីឯ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមិនឬអ្វីទាំងអស់។
ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធ និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញ ដឹកជញ្ជូនទំនិញ គេចពន្ធនឹងអេតចាយគ្របតង់ជិតៗ ឆ្លងដែនទៅយួន ដោយសេរី មិនខ្វល់ពីការរិះគន់។
បញ្ហានេះទេីបប្រជាពលរដ្ឋ រស់នៅ ភូមិកណ្ដាលសង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡេីងវិញខ្លះផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រសាទ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញតូច ធំ នាំទំនិញគេចពន្ធតាមប្រភេទរថយន្តវ៉េអងសណ្ដោងវែងៗ ទៅស្រុកយួនទាំងយប់ទាំងថ្ងៃ មិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។





