ក្នុងឱកាសអបអរសាទរខួបពីរឆ្នាំ នៃការចុះរមណីដ្ឋានប្រាសាទកោះកេរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋាមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូប មានកាតព្វកិច្ចដូចៗគ្នា ក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃនូវរមណីយដ្ឋានប្រាសាទកោះកេរ ខណៈប្រាសាទនេះ សម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណជាដើមនោះ។ តាមរយៈសារអបអរសាទរខួបពីរឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃ១៧ កញ្ញា ២០២៣- ១៧ កញ្ញា ២០២៥នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌…
ព្រះសង្ឃនិងពលរដ្ឋធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី និងអំពាវនាវឱ្យថៃដោះលែងកងទ័ព១៨រូប
ស្វាយររៀង ៖ ព្រះសង្ឃ និងពលរដ្ឋ ក្នុងខេត្តស្វាយរៀងបានរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី និងអំ ពាវនាវឱ្យថៃដោះលែងកងទ័ពកម្ពុជា១៨រូបត្រឡប់មកវិញ ។ ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋ វត្តព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅក្នុង ថ្ងៃបុណ្យកាន់បិណ្ឌទី១០ ត្រូវថ្ងៃទី១៧ ខែកញ្ញា នេះ បានបន្តអំពាវនាវដល់រាជរដ្ឋាភិបាលថៃ កងទ័ពថៃ ធ្វើការដោះលែងវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ខ្លួនទៅ ដោយខុសច្បាប់ ក្រោយបទឈប់ បាញ់ចូលជាធរមាន ឲ្យមកជួបជុំគ្រួសារ និងសង្គមជាតិកម្ពុជាវិញ ដោយឥតលក្ខខណ្ឌ។…
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ…
ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលត្រកួន និងនាំយកស៊ុតទា ត្រីអណ្តែង ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្ដចុះប្រមូលផលត្រកួនដែលបានដាំដុះនៅស្ថានីយកសិកម្មកូនក្រៀល ចំនួន ៣០០ គីឡូក្រាម និងមានស៊ុតទាចិញ្ចឹមចំនួន១០៤០គ្រាប់ ត្រីអណ្តែងចំនួន១៦៧គីឡូក្រាម ដែលជាអំណោយពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ដល់១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ»…
ថ្ងៃទី១៧ កញ្ញា ព្រឹកនេះ ក្រសួងការងារនឹងដឹកនាំកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ លើកចុងក្រោយ
ភ្នំពេញ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទ១៧ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងរៀបចំកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ ដើម្បីចរចាជាលើកចុងក្រោយ នៃការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ខាងមុខ។ គិតត្រឹមថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនបានចំនួន ២១លើក។ ជាលទ្ធផល អង្គប្រជុំបានឯកភាព និងបញ្ជាក់ជំហរចុងក្រោយរបស់ភាគីនីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាទុកលទ្ធភាព ជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦។ មិនតែប៉ុណ្ណោះតំណាងភាគីកម្មករនិយោជិត…
វិនិយោគគិនជប៉ុន និងកម្ពុជា សហការគ្នាវិនិយោគលើខុនដូរទំនើប និងសណ្ឋាគារលំដាប់ផ្កាយតម្លៃជាង ១០០ លានដុល្លារ នៅសង្កាត់បឹងកេងកងទី១
វិនិយោគគិនជប៉ុន សហការជាមួយវិនិយោគគិនកម្ពុជា បានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់ខុនដូរស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ មានកម្ពស់ ៦៥ជាន់ “G.A.T.O TOWER” (ជី.អេ.ធី.អូ ថាវវ័រ) ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ កណ្តាលរាជធានីភ្នំពេ។ នៅក្នុងកម្មវិធីពិធីសន្និសីទសារព័ត៌មានស្តីពី គម្រោងអភិវឌ្ឍន៍អគារស្នាក់នៅកម្ពស់ ៦៥ជាន់ G.A.T.O TOWER លោក Nagato Daiko (ណាហ្គាតុ ដៃកុ) ដែលជាវិនិយោគិនជប៉ុន និងជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU CAPITAL & DEVELOPMENT…
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដាក់វេនកាន់បិណ្ឌទី៩ នៅវត្តទួលអណ្តែត ខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដាក់វេនកាន់បិណ្ឌទី៩ នៅក្នុងវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងប្រគេនទេយ្យវត្ថុ ចំពោះព្រះសង្ឃចំនួន ២៦វត្ត នៅក្នុងស្រុកជាំក្សាន្តទាំងមូល ដែលជាតំបន់ជិតព្រំដែនកម្ពុជា-ថៃ និងក្បែរតំបន់មានជម្លោះព្រំដែន ។ ការធ្វើពិធីដាក់វេនកាន់បិណ្ឌនេះ គឺបានបង្ហាញពីទឹកចិត្តដ៏ល្អផូរផង់ នៃប្រជាជាតិខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ហើយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការប្រារព្ធពិធីបុណ្យរបស់សាសនា និងបានឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធ របស់បុព្វការីជន…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅសៀមរាប-អង្គរ
សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្ដេចតេជោ ហ៊ុនសែន និងជាប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបញ្ចៀសចេញ បណ្ដេញចោល នូវអស់បច្ចាមិត្ដដែលប៉ុងប៉ង ឈ្លានពាន បូរណភាពទឹកដីនៃព្រះរាជាណាចកម្ពុជា និងរឿងអពមង្គលទាំងឡាយ…
ក្រសួងការងារ សហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋប្រមាណ ៥០០នាក់ នៅសង្កាត់ចោមចៅទី១
ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីសក់ និងសម្រស់មិត្តយើង» ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់…
ជនភៀសសឹកខេត្តព្រះវិហារ ចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព្រះវិហារ)៖ ថ្ងៃបិណ្ឌទី៨នេះ ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀស ពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ២ គោលចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី…
