សារលិខិតសម្តេចមហាបវរធិបតី អបអរសាទរខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាខួប២ឆ្នាំដែលប្រាសាទកោះកេររបស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរជាមួយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប២ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងសារលិខិតអបអរសាទរសម្តេចមហាបវរធិបតី បានគូសរំលេចថា ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ…

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ ថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ

ភ្នំពេញ)៖ )៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!

ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជសោភ័ន អ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត និងសហការី យុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណោលោម នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងអ្នកម្ដាយ…

ម៉ូតូអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន ៧០០គ្រឿង ក្នុងចំណោម១ពាន់គ្រឿង បានបញ្ជូនដល់ដៃទ័ព និងអង្គភាពទ័ពជួរមុខ, ៣០០គ្រឿងនឹងបញ្ជូនបន្តនៅចុងខែកញ្ញានេះ

ភ្នំពេញ)៖ មកដល់ដើមខែកញ្ញានេះ ម៉ូតូជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៧០០គ្រឿង ក្នុងចំណោម ១ពាន់គ្រឿង ត្រូវបានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពជួរមុខ។ ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់ រាជ រដ្ឋា ភិបាល កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ។…

អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះពិនិត្យ និងរកច្រកបង្ហូរទឹកកុំឱ្យលិចលើផ្លូវជាតិលេខ៤ ជិតស្ពានអាកាសចោមចៅ និងបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹក ដើម្បីរកច្រកបង្ហូរទឹក កុំអោយលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួន ដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគ ២-៣ថ្ងៃកន្លងមកនេះ ។ បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣ កញ្ញា យ៉ាងពេញទំហឹងធ្វើឲ្យតំបន់មួយចំនួនត្រូវជន់លិច…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនា សហការី យុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ពេជ សោភ័ន លោកឪពុកបង្កើតរបស់លោកជំទាវបណ្ឌិត និងសហការី យុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត និងលោកឪពុក បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃនៅវត្ដឧណ្ណាលោម…

    ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃដាក់បិណ្ឌ ៧ ទំនៀមប្រពៃណីជាតិ ចូលរួមឥឡូវនេះដើម្បីជួយសង្គ្រោះបងប្អូនមិត្តភក្កិឬមនុស្សជាទីស្រឡាញ់របស់អ្នកដែលត្រូវការឈាមជាបន្ទាន់បន្ទាន់។ ចូលគ្រុប👉https://t.me/+G2F6_w6bnFs4NmU1…

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អំណោយដល់គ្រួសារកូនភ្លោះ៣ គ្រួសារទី៤២៧

កណ្តាល)៖ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៧ មានលំនៅឋានក្នុងភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។   អំណោយដ៏សប្បុរសនេះរួមមាន៖ ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។   នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន…

កម្ពុជា-ថៃ ពិភាក្សាលើបញ្ហាយុទ្ធជន១៨នាក់ ដើម្បីឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន

កោះកុង)៖ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងផុសផុល ជាពិសេសបានពិភាក្សាលើទាហានខ្មែរដែលត្រូវបានទាហានថៃចាប់ខ្លួន និងដំណោះស្រាយឈានឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។   លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កិច្ចប្រជុំនេះបានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី…