ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការណ៍ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជួយអភិវឌ្ឍសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺមានន័យថា ក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជន និងការងារនិវត្តជនផងដែរ ការណ៍នេះ គឺជារូបភាពនៃការបង្កលក្ខណៈឱ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជន និងនិវត្តជន ស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូ ដែលជាកត្តាសំខាន់មួយនៅក្នុងអភិបាលកិច្ចល្អ…
Author: nmtv
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនពលរដ្ឋធ្វើដំណើរកម្សាន្តនៅតាមដងផ្លូវថ្មើរជើង (Walk Street)
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។ ផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយផ្លូវនេះ គឺជាទីតាំងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ នៅផ្លូវថ្មើជើង (Walk street) នេះ គឺមានការរៀបចំប្រគំតន្ត្រីសម័យ…
សម្តេចតេជោ ហ៊ុន សែន សូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិកមកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការចំនួនពីរ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងនូវយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិកមកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការចំនួនពីរ។ នៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសំណេរជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម…
ក្រសួងព័ត៌មាន៖ ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬពលរដ្ឋខ្មែរដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕
ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំមហាសន្និបាត UN ថា ថៃជាអ្នកបាញ់មុន នៅអានសេះ ហើយទាហានកម្ពុជា មិនបានបាញ់តបនោះទេ គឺរក្សាភាពអត់ធ្មត់ ដោយប្តេជ្ញាចិត្តយ៉ាងមុះមត់ចំពោះសន្តិភាព
នៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។ កម្ពុជាជាប្រទេសតូចផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងការប្រើប្រាស់កម្លាំងគឺជាជម្រើសចុងក្រោយបំផុត។ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការដ៏ឧត្តមនេះ។ កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្តែង និងតាមដំណាក់កាលជាបន្តបន្ទាប់សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ៕
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃ តាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ
(ព្រះវិហារ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា…
រដ្ឋមន្រ្តីការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ តែមានករណីបាញ់កាំភ្លើងចំនួន៤គ្រាប់នៅខាងថៃ
ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើឡើងតាមបណ្តាញសង្គម បន្ទាប់ពី មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះផ្សាយថា «កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២» ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងដូច្នេះថា «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា…
ប្រេស៊ីលជំរុញឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ និងឈានទៅរកការដោះស្រាយបញ្ហា និងវិលមករកប្រក្រតីភាពឡើងវិញ
ភ្នំពេញ)៖ អគ្គរដ្ឋទូតប្រេស៊ីល បានអះអាងថា រដ្ឋាភិបាលប្រេស៊ីល គាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយជំរុញឱ្យប្រទេសទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា បានចូលជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីជូនសារតាំង។ នៅក្នុងជំនួបនេះសម្ដេចតេជោក៏បាន ជម្រាបជូនលោកស្រីអគ្គរដ្ឋទូត អំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។ លោក ជា…
តបសំណើសម្តេចតេជោ, ប្រេស៉ីលនឹងពិចារណាឱ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា
ភ្នំពេញ)៖ តបតាមសំណើ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា បានថ្លែងថា ប្រេស៉ីលនឹងពិចារណាឱ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា។ លោកស្រីបានថ្លែងបែបនេះ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងរបស់លោកស្រី។ នាឱកាសនោះ សម្ដេចតេជោ…
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតថា រាជរដ្ឋាភិបាលទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ
ភ្នំពេញ)៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវកា របស់ឈ្មោះ គឹម សុខ ដែលថា «រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង»។ នេះបើតាមលិខិតបដិសេធរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ បើតាមលិខិតបដិសេធ, រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់…
