ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៦០កន្លែង ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីជាកំហិត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+_LUuPTe43ZQyYjQ9៕
Category: ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការវាយប្រហារឥតញញើតរំលោភអធិបតេយ្យរបស់កម្ពុជាពីសំណាក់ប្រទេសថៃ និងអំពាវនាវអន្ដរជាតិបន្ដតាមដាន និងអន្តរាគមន៍
ភ្នំពេញ)៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើត រំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងអំពាវនាវឲ្យអន្ដរជាតិបន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន យើងទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាង…
សម្តេចតេជោ ហ៊ុន សែន៖ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន», សម្តេចប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ ត្រូវឡើងជាប្រធាន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន»។ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ សម្ដេចតេជោ ហ៊ុន…
សម្តេចតេជោ ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ទៅ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ ទៅ។ ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖…
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០
(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ…
សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋឈប់ឲ្យដីសម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីចែកដល់ពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងនិវត្តជន
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះតទៅ រដ្ឋឈប់ប្រគល់ដីសម្បទាន ទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងអតីតយុទ្ធជន និងនិវត្តជន។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច…
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១៥ចំណុច ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ និង និវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និងនិវត្តជន
ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការណ៍ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជួយអភិវឌ្ឍសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺមានន័យថា ក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជន និងការងារនិវត្តជនផងដែរ ការណ៍នេះ គឺជារូបភាពនៃការបង្កលក្ខណៈឱ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជន និងនិវត្តជន ស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូ ដែលជាកត្តាសំខាន់មួយនៅក្នុងអភិបាលកិច្ចល្អ…
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនពលរដ្ឋធ្វើដំណើរកម្សាន្តនៅតាមដងផ្លូវថ្មើរជើង (Walk Street)
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។ ផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយផ្លូវនេះ គឺជាទីតាំងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ នៅផ្លូវថ្មើជើង (Walk street) នេះ គឺមានការរៀបចំប្រគំតន្ត្រីសម័យ…
សម្តេចតេជោ ហ៊ុន សែន សូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិកមកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការចំនួនពីរ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងនូវយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិកមកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការចំនួនពីរ។ នៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសំណេរជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម…
ក្រសួងព័ត៌មាន៖ ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬពលរដ្ឋខ្មែរដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕

