(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ចំណាត់ការលើមន្រ្តីនគរបាលរូបនេះ បានធ្វើឡើង ក្រោយលោកជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញហាមឃាត់ពីថៃ ហើយដែលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលថ្មីៗនេះ៕
Category: ព័ត៌មានជាតិ
ខ្មាន់កាំភ្លើងដែលបាញ់ប្រហារស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនហើយ នៅខេត្តតាកែវ
(កំពត)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តតាកែវ និងអាវុធហត្ថកំពត ស្រាវជ្រាវបង្ក្រាបបានហើយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រខេត្តតាកែវ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា បន្ទាប់ពីស្រាវជ្រាវក្រោយថ្ងៃកើតហេតុ នៅពេលនេះជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ អ៊ុំ វុទ្ធី ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានហើយនៅស្រុកបាទី ខេត្តតាកែវ។ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ…
ថ្ងៃភ្ជុំធំ! ពលរដ្ឋយ៉ាងច្រើនកុះករចូលទៅកាន់វត្តជោគជ័យ នៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីការរាយបន្លាលួសពីយោធាថៃ
បន្ទាយមានជ័យ)៖ ក្នុងឱកាសបិណ្ឌទី១៥ ដែលជាភ្ជុំធំ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលទៅកាន់វត្តពុទ្ធិសីមារាម ហៅវត្តជោគជ័យ ដែលស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើទោះបីជាពួកគាត់រវល់នឹងការងារការពារព្រំដែនជាមួយសមត្ថកិច្ចមិនឲ្យយោធាថៃចូលឈ្លានពានទឹកដីក៏ដោយ។ វត្តនេះស្ថិតនៅជិតនឹងព្រំដែន ដែលយោធាថៃកំពុងចិញ្ចឹមចិត្តចូលឈ្លានពាន ដោយការរាយលួសបន្លាព័ទ្ធយកដីភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។ ព្រះចៅអធិការវត្តនេះ បានឲ្យដឹងថា សព្វមួយដងពុំមានពុទ្ធបរិស័ទមកច្រើនកុះករដូច្នេះទេ តែដោយសារស្ថានភាពបច្ចុប្បន្ន ទើបញ៉ាំឲ្យប្រជាពលរដ្ឋមកវត្តយ៉ាងច្រើនកុះករបែបនេះ។ ព្រះតេជគុណព្រះចៅអធិការវត្ត បានអំពាវនាវដល់ពុទ្ធបរិស័ទបន្តចូលរួមមកកាន់វត្តឲ្យបានច្រើនដូចថ្ងៃនេះ និងចូលរួមការពារទឹកដី ស្ថិតនៅក្នុងភូមិជោគជ័យឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងដេញយោធាថៃ មិនឲ្យឈ្លានពានទឹកដីកម្ពុជា។ យុវតី…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមីព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះសង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹកគុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ចដឹកនាំរបស់លោកអាចារ្យ…
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក)
ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។…
អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១៥ នៅទីក្រុងហុងកុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល បានចេញដំណើរទៅចូលរួមកិច្ចប្រជុំសន្និសីទ អគ្គព្រះរាជអាជ្ញា ចិន-អាស៊ាន លើកទី១៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ សន្និសីទដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងអំពើពុករលួយ ព្រមទាំងការប្រមូលមកវិញនូវទ្រព្យសម្បត្តិ ដែលជាផលនៃបទល្មើសនៅក្នុងយុគសម័យបច្ចេកវិទ្យា» ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអគ្គព្រះរាជអាជ្ញា នៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិន។ វេទិកានេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។ នៅថ្ងៃទី២៣ ខែកញ្ញា លោកជំទាវ…
អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីហិង្សាចាក់ទៅលេីជនរងគ្រោះ ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ បានកាន់កាំបិតចុងស្រួច និងប៉័ងតោ ចំនួន០២ដើម ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំនួន០២នាក់ (ស្រី០១នាក់) នៅចំណុចខុនដូរប៑ែលលី៣ ផ្លូវកែវចិន្តា ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ ធ្វើការឃាត់ខ្លួនបានជាក់ស្ដែងបុរសជនជាតិបរទេសម្នាក់ឈ្មោះ RANTAPAA MARKO ANTERO ជនជាតិបារាំង ភេទប្រុស…
អាស៊ានផ្ញើសារអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា
(ភ្នំពេញ)៖ អាស៊ាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈហ្វេសប៊ុក បានផ្ញើសារអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា។ «យើងចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា។ ពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់នេះ គឺជាពេលវេលាសម្រាប់ក្រុមគ្រួសារ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនតាមរយៈការបួងសួង បន់ស្រន់ និងការជួបជុំគ្នា»។ នេះជាការបញ្ជាក់របស់អាស៊ាន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចាត់តំណាងនាំយកអង្ករ និងទេយ្យទានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃចំនួន២៧វត្ត នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្ត្រី ចាយ បូរិន ព្រមទាំងលោក សាយ អំណាន រដ្ឋលេខាធិការ, លោក សឿន សាន អនុរដ្ឋលេខាធិការ និងដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះមេគណខេត្តកំពង់ស្ពឺ លោកនាយករងរដ្ឋបាល និងលោកប្រធានមន្ទីរធម្មការ…
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំ ៖ ទេយ្យទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ផ្តល់តាមរយះក្រសួងធម្មការ និងសាសនា សម្រាប់វេប្រគេនដល់ព្រះសង្ឃសម្រាប់៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ធលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម រដ្ធមន្រ្តី បាននាំយកទៅប្រគេនព្រះសង្ឃចំនួន៣៦វត្តនៅក្នុងខេត្តកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ លោក យិន…
