
ក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីអំណរសាទរ ក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ២១ព្រះវស្សា។
ទូលព្រះបង្គំសូមក្រាបបង្គំ សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះរាជសាព្ទសាធុការពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ប្រជារាស្រ្ត ប្រកបដោយភាពសុខដុមរមនា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។


