
ភ្នំពេញ.ទីតាំងហាងកាហ្វេមួយកន្លែងមានបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលស្ថិតនៅផ្លូវលេខ656ភូមិវិមានទ្រង់សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ

ដោយមិនមានការខ្លាចញញើតច្បាប់ទម្លាប់ទាល់តែសោះសូមអាជ្ញាធរមានសមត្ថកិច្ចគួរយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាក់ស្ដែងបង្ក្រាបឲ្យទាន់ពេលវេលា។និងបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងនានានៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ👉ភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលដាក់ជូន

ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់លោកមេប៉ុស្តិ៍ក្រាំងធ្នង់ក៏ដូចជាលោកអធិការខណ្ឌសែនសុខផងដែរមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យល្បែងស៊ីសងខាងលើនេះផងជាពិសេសសូមសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលសែនសុខសុំមានវិធានការទៅលើទីតាំងមួយកន្លែងនេះផងទាន


