ខេត្តស្វាយរៀង )÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធនឹងអេតចាយ បន្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវ ឆ្លងដែនទៅស្រុកយួន យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនប្រសាទ ជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ Posted on October 14, 2025 Authorsornrun Comment(0) នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទជាអ្នកមានសិទ្ធិអំណាច បេីកដៃឲ្យក្រុមឈ្មួញ សម្រុកដឹកជញ្ជួនទំនិញគេចពន្ធនិងអេតចាយឆ្លងដែនទៅសស្រុកយួនយ៉ាងគំហុក……

ជប៉ុនផ្តល់ជំនួយជាង ៤០លានដុល្លារដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រភូមិព្រែកឱ្យដល់ ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ

ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក ពី ១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យា សាងសង់ ដំណើរការថែទាំ និងបណ្តុះបណ្តាល នៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ក្រោមហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន រវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនKUBOTA ត្រូវបានរៀបចំឡើង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក…

ACU រកឃើញអធិការរងស្រុកបវេលម្នាក់ ទទួលលុយ ៧៧៤,០០០ដុល្លារ ពីមេក្លោង Online Scam ជាថ្នូររត់ការដោះលែងខុសច្បាប់

ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ឈ្មោះ វ៉ន វាសនា ទទួលលុយពីជនជាតិចិនថៃ ៧៧៤,០០០ដុល្លារ ដែលជាមេក្លោងក្រុម Online Scam ជាថ្នូររង់ការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤។ ក្រៅពីអធិការរងនគរបាលស្រុកបវេល អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញមនុស្សចំនួន៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scam នេះ ក្នុងនោះមានឈ្មោះ តាំង សំណាង ជាយោធា…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូននាយករដ្ឋមន្ត្រីចិន ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចមហាបវរធិបតី បានផ្ញើសារថា «ឯកឧត្តមជាទីរាប់អាន! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៦០កន្លែង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៦០កន្លែង ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីជាកំហិត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+_LUuPTe43ZQyYjQ9៕

ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការវាយប្រហារឥតញញើតរំលោភអធិបតេយ្យរបស់កម្ពុជាពីសំណាក់ប្រទេសថៃ និងអំពាវនាវអន្ដរជាតិបន្ដតាមដាន និងអន្តរាគមន៍

ភ្នំពេញ)៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើត រំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងអំពាវនាវឲ្យអន្ដរជាតិបន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន យើងទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាង…

សម្តេចតេជោ ហ៊ុន សែន៖ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន», សម្តេចប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ ត្រូវឡើងជាប្រធាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន»។ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ សម្ដេចតេជោ ហ៊ុន…

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ទៅ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ ទៅ។ ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖…

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ…

សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋឈប់ឲ្យដីសម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីចែកដល់ពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងនិវត្តជន

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះតទៅ រដ្ឋឈប់ប្រគល់ដីសម្បទាន ទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងអតីតយុទ្ធជន និងនិវត្តជន។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច…